រឿងដែលបន្សល់ពីជំងឺឆ្កួត

ដឹកនាំដោយ ជូរិស ឡាឆៀស៍, ១០០នាទី,២០១៤ និយាយភាសាដើម និងអក្សរអង់គ្លេសរត់ពីក្រោម

ជូរិស ឡាឆៀស៍ បានជូននាង កាឌី ស៊ីលឡា ដែល​ជា​អ្នក​ដឹក​នាំ និង​អ្នក​និពន្ធ​រឿង ​ទៅ​មន្ទីរ​ពេទ្យ​ជាតិ​វិកល​ចរិក ​សេនេហ្គាល​(នៅជិត​ទីក្រុង​ដាកា) ទាំង​ដែល​នាង​មិន​ពេញ​ចិត្ត​នឹង​ទៅ​ទី​នោះ​ឡើយ។ នាង​ត្រូវ​បាន​គេ​ព្យាបាល ​ដូច​ទៅ​នឹង​អ្នក​ជំងឺ​ដទៃ​ទៀត​ដែរ។ មន្ទីរ​ពេទ្យ​ ដែល​ពោរ​ពេញ​ដោយ​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​នេះ ​ហាក់​ឆ្លុះ​​បញ្ចាំង​អំពី​ ស្ថាន​ភាព​របស់​ប្រទេស​សេនេហ្គាល​ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​ស្ថាន​ភាព​ក្រោយ​ទទួល​បាន​ឯករាជ្យ។ បញ្ហា​ប្រឈម​រវាង ការ​ព្យាបាល​បែប​បុរាណ ​និង​សម័យ​នៅ​តែ​កើត​មាន។ ឡាឆៀសន៍​ នឹង​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​អំណាច​ទស្សនៈ​ផ្ទុយ​គ្នា​ ក្នុង​បរិយាកាស​ដ៏តាន​តឹង​ ដែល​កំពុង​កើត​មាន​។

avatar
  • March 5, 2016 · 2:00 pm
  • Bophana Center
  • Cine Club