Imad´s Childhood

ដោយ Zahavi Sanjavi, ២០២១, ៧៧ នាទី, ភាសាអារ៉ាប់ មានអក្សរអង់គ្លេសរត់ពីក្រោម

រយៈពេលពីរឆ្នាំកន្លៈក្រោមការគ្រប់គ្រងរបស់ក្រុម ISIS កុមាររា Imad មានប្អូនប្រុសឈ្មោះ Idan និងម្តាយឈ្មោះ Ghazala ក៏ត្រូវបានគេរំដោះពីក្រញាំរបស់ពួកភេរវជន ហើយបានបន្តរស់នៅក្នុងជំរុំភៀសខ្លួន ក្នុងប្រទេសឃឺឌីស្ថាន។ ក្រោយពីភាពវឹកវរក្នុងប្រទេសបានបញ្ចប់ ការត្រឡប់មកប្រើជីវិតបែបសាមញ្ញជនពិតពិបាកសម្រាប់ពួកគេ ក៏ប៉ុន្តែគេសង្កេតឃើញថាកុមារា Imad មានអាកប្បកិរិយាប្លែកពីប្អូន និងម្តាយរបស់គេ។ មិនទាន់គ្រប់អាយុ ៥ឆ្នាំផង Imad បានរស់នៅក្នុងភាពភ័យខ្លាច ឆេវឆាវ ហិង្សា ដោយសារតែគេធ្លាប់ឆ្លងកាត់ «ការបណ្តុះបណ្តាលចិត្តសាស្ត្រ» ដែលធ្វើគេមានចរិករឹងមោះមុត។

ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីរសៀល នៅទីតាំងមជ្ឈមណ្ឌលបុប្ផាណា

avatar
  • March 2, 2024 · 4:00 pm
  • Bophana Center
  • EUFF-2024