ចិត្តម្ដាយ – Online

ផលិតកម្ម​វណ្ណចន្ទ​ភាពយន្ត, ដឹកនាំ​ដោយ អ៊ីវ៉ុង ហែម, ឆ្នាំ​១៩៦៣ ៨០​នាទី ភាសា​ខ្មែរ

សម្រាប់​ទិវា​គុណម្ដាយ នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ នេះ មជ្ឈមណ្ឌល​បុប្ផាណា​សូមជូន​ខ្សែភាពយន្ត​ដ៏មាន​អត្ថន័យ​មួយ​ក្រោម​ចំណងជើង​ថា “ចិត្តម្ដាយ”។

សង្ខេប​រឿង ៖ ចិន្ដា​មាន​ផ្ទៃពោះ​ជាមួយ​ចំណាប់​ទាំង​មិនទាន់​បាន​រៀបការ។ ចំណាប់​ក៏​ត្រូវគេ​បង្ខំ​ឱ្យទៅ​ឆ្ងាយ​ដោយ​មិនបាន​ប្រាប់នាង។ នាងក៏​ត្រូវគេ​ធ្វើបាប ហើយ​បណ្ដេញនាង​ចេញពីផ្ទះ​ទាំង​នៅ​សរសៃ​ខ្ចី។ នាង​នៅតែ​ប្រឹង​ធ្វើការ ហើយ​ពុះពារ​សព្វ​បែបយ៉ាង​ដើម្បី​កូន តែ​រឿងរ៉ាវ​ស្មានមិនដល់​នៅតែ​កើតឡើង…។

ដោយ​មាន​​ការ​​អនុញ្ញាត​​ពី​​លោក ជូ ដាវី យើង​​ក៏​មាន​​ឱកាស​​បញ្ចាំង​​ខ្សែភាពយន្ត​​នេះ​​ជាលក្ខណៈ Online សម្រាប់​ទិវា​គុណ​ម្ដាយ។

ថ្ងៃ​អាទិត្យ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ វេលាម៉ោង​៥ល្ងាច នៅលើ​ទំព័រ Facebook (Bophana Center)។

avatar
  • May 9, 2021 · 5:00 pm
  • Bophana Center
  • Special Screening