សំឡេងខ្ញុំ សិទ្ធិខ្ញុំ

ពិព័រណ៍​រូបថត, រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

គម្រោង​សំឡេង​សមភាព​យេនឌ័រ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) នឹង​រៀបចំ​ការតាំងពិព័រណ៍​រូបថត​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ ការ​តាំងពិព័រណ៍​នេះ​បង្ហាញពី​រូបថត និង​ប្រវត្តិរូប​របស់​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ជាស្ត្រី​ចំនួន​១៥នាក់ និង​សកម្មជន​អ្នក​ស្រឡាញ់​ភេទដូចគ្នា (“ អ្នកស្រឡាញ់ភេទដូចគ្នា”) ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​សំឡេង​របស់​ពួកគេ​តាមរយៈ​ប្រវត្តិ​សកម្មជន​នីមួយៗ​ដែលមាន​លក្ខណៈពិសេស​ដាច់ដោយឡែក​រៀងៗខ្លួន​ទៅលើ​បញ្ហាមនុស្ស​ដូចជា សិទ្ធិ​អ្នក​ស្រលាញ់​ភេទដូចគ្នា សមភាព​យេនឌ័រ និង​អំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ។

សាធារណជន​អាចចូល​ទស្សនា​ពិព័រណ៍នេះ​ដោយ​រក្សាគម្លាត​សុវត្ថិភាព​ពីគ្នា​យ៉ាងតិច ២ ម៉ែត្រ។ ហើយសូម​កុំភ្លេច​ពាក់ម៉ាស និង​លាងសម្អាត​ដៃ​របស់​លោកអ្នក។ សូមអរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​ដើម្បី​បង្ការពី​ជំងឺ​កូវីដ-១៩។

avatar
  • February 17, 2021 · 8:00 am
  • Bophana Center
  • Exhibitions