កិច្ចពិភាក្សាស្តីពីការបន្លឺសំឡេងរបស់ស្ត្រី / ក្មេងស្រីជនជាតិដើមភាគតិច និងក្រុមដែលគេរើសអើង – Online

រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា

គម្រោង “ការ​បន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី” នៃ​មជ្ឈមណ្ឌល​បុប្ផាណា នឹង​រៀបចំ​នូវ​ការបញ្ចាំង​ភាពយន្ត​ឯកសារ និង​កិច្ចពិភាក្សា​ពិសេស​មួយ​តាម​ប្រព័ន្ធ​អនឡាញ ស្តីពី​បញ្ហា​ដែល​ស្ត្រី​និង​ក្មេងស្រី​ជនជាតិដើម​ភាគតិច​កំពុងតែ​ជួបប្រទះ នៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ​នេះ ចាប់ពី​ម៉ោង ៩ ព្រឹក​តទៅ។

គោលបំណង​នៃ​កិច្ចពិភាក្សា​តាមប្រព័ន្ធ​អនឡាញនេះ គឺ​ដើម្បី​ទទួលយក​នូវមតិ​យោបល់​ពី​ម្ចាស់ជំនួយ អ្នកជំនាញ អង្គការ អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើឱ្យ​សំឡេង​របស់ស្ត្រី/ក្មេងស្រី​ជនជាតិដើម​ភាគតិច និង​ក្រុមដែល​គេ​រើសអើង បានដឹង​និងឮ​ដល់​ភាគី​ពាក់ព័ន្ធ​និង​អ្នកសម្រេចចិត្ត​ផ្នែក​គោលនយោបាយ។

យើងនឹង​ផ្សាយផ្ទាល់​កម្មវិធី​នេះ​នៅលើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​បុប្ផាណា និង​ទំព័រ Facebook របស់​គម្រោង (Amplifying Voices of Indigenous Women and Discriminated Groups) ដូច្នេះ​សាធារណជន​គ្រប់រូប​អាច​ចូលរួម​បាន។ ភាពយន្ត​ឯកសារ​ទាំងអស់​មាន​អក្សរ​ខ្មែរ​រត់ពី​ក្រោម ហើយ​កិច្ចពិភាក្សា​នឹង​ធ្វើឡើង​ជា​ភាសាខ្មែរ។

គម្រោងនេះ​អនុវត្តដោយ​មជ្ឈមណ្ឌល​បុប្ផាណា ទទួលបាន​ការឧបត្ថម្ភ​ពី Voice តាមរយៈ​អង្គការ​អុកស្វាម​កម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា មូលនិធិ Heinrich Böll មូលនិធិ Ford និង​វិទ្យាស្ថាន Sundance ដោយមាន​ការ​ចូលរួម​សហការ​ពី Cambodia Film Commission (CFC)។

avatar
  • December 29, 2020 · 9:00 am
  • Bophana Center
  • Special Screening