ទឹកជាជីវិត ៖ គ្មាននរណាម្នាក់ត្រូវបានទុកចោល
ពិព័រណ៍រូបថតរៀបចំដោយអង្គការ វ័តធឺអេត កម្ពុជា (WaterAid Cambodia)
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩
សម្ពោធពិព័រណ៍នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៤ រសៀល
ចូលរួមដោយសិល្បករខ្មែរដែលមានកិត្តិនាមលោក ម៉ក់ រ៉េមីស្សា និងអ្នកថតរូបជាយុវជន
គម្រោងរូបថតរួមគ្នានេះ គឺជាគម្រោងដែលត្រូវបានជំរុញទឹកចិត្តពីស្នាដៃដើមរបស់សិល្បករខ្មែរផ្នែកថតរូប លោក ម៉ក់ រ៉េមីស្សា។ យុវជនកម្ពុជាដែលរស់នៅតាមទីជនបទ និងសហគមន៍ដែលនៅឆ្ងាយពីគ្នានៅតាមដងទន្លេមេគង្គ បានធ្វើការងារជាមួយលោក រ៉េមីស្សា ដើម្បីចងក្រងឯកសារតាមរយៈរូបភាព។
គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បីផ្ដល់ភាពអង់អាចដល់យុវជនក្នុងការរៀបរាប់អំពីរឿងរ៉ាវផ្ទាល់ខ្លួន និងដើម្បីបង្ហាញពីបញ្ហានានាដែលកំពុងកើតឡើងមកលើសហគមន៍មួយចំនួនដែលពិបាកទៅដល់បំផុតក្នុងប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នេះក៏ផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមធ្ងន់ធ្ងរមួយចំនួន ដែលមាននៅខាងមុខ ដើម្បីឲ្យវិស័យរបស់យើងអាចចាប់ផ្ដើមពង្រីកដំណោះស្រាយសម្រាប់សហគមន៍ទាំងនោះ ចាប់ពីពេលនេះតទៅ ហើយនឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ។
លើសពីការទស្សនាពិព័រណ៍ នៅរៀងរាល់ល្ងាចថ្ងៃសុក្រ (ថ្ងៃទី ១២, ១៩ និង ២៦ ខែកក្កដា វេលាម៉ោង ៤ រសៀល) លោកអ្នកក៏អាចចូលរួមស្ដាប់ការធ្វើបទបង្ហាញរបស់អ្នកថតរូបដែលជាយុវជន ព្រមទាំងទស្សនាវីដេអូពាក់ព័ន្ធផងដែរ។
ចូលរួម និងទស្សនាដោយសេរី