ផ្កាកុលាបនៃភ្នំបូកគោ

ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ រយៈពេល ៩៤ នាទី ឆ្នាំ ១៩៦៩ ភាសាខ្មែរ

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណាព្យាបាលបារាំង ត្រូវបានឈ្លានពានដោយប្រទេសជប៉ុន។ វរសេនីយ៍ឯកជប៉ុនបានជួបកញ្ញា រ៉ូហ្សែត ជាជនជាតិខ្មែរកាត់បារាំង និងជាម្ចាស់អាជីវកម្មផ្កា និងបន្លែ។ ចាញ់នឹងសម្រស់របស់រ៉ូហ្សែត វរសេនីយ៍ឯកតែងតែការពារនាងដោយលួចលាក់។ ពីរបីខែក្រោយមក គឺនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៥ ប្រទេសជប៉ុនបានចាញ់ពួកអង់គ្លេស។ មុននឹងចាកចេញពីប្រទេសកម្ពុជា វរសេនីយ៍ឯកប្រទេសជប៉ុនបានរំដោះប្អូនប្រុសរបស់រ៉ូហ្សែតឲ្យមានសេរីភាពវិញ។ ប្រទេសកម្ពុជាបានប្រកាសឯករាជ្យភាពរបស់ខ្លួន។

ទស្សនាដោយសេរី

avatar
  • November 2, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday