ជំរំជនភៀសខ្លួនសាយធូ (Site 2) – Online

ដឹកនាំ​ដោយ ប៉ាន់ រិទ្ធី ឆ្នាំ​១៩៨៩ ៩១​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពី​ក្រោម

ភាពយន្ត​ឯកសារ​ស្តីពី​ជំរំ​ជន​ភៀសខ្លួន​កម្ពុជា​សាយធូ (Site 2) ស្ថិត​ក្នុង​ទឹកដី​ថៃ តាមថត​ពី​ស្រ្តី​ម្នាក់​ជា​ជន​ភៀសខ្លួន និង​ក្រុមគ្រួសារ ដោយ​គាត់​បាន​រៀបរាប់​ពី​ការ​រត់​ភៀសខ្លួន ការ​នឹក​រឭក​ស្រុក​កំណើត ភាព​លំបាកលំបិន ភាព​ភ័យខ្លាច ព្រមទាំង​សេចក្តី​សង្ឃឹម។

ការ​បញ្ចាំង​ភាពយន្ត​នេះ​ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍ “អនុស្សាវរីយ៍​នៅ​ជំរំ​ព្រំដែន​ខ្មែរ, ៤០​ឆ្នាំ​ក្រោយមក” រៀបចំ​ដោយ​អ្នកស្រី ទ្រឿង អ៊ីដាង ដែល​កំពុង​តាំងបង្ហាញ​នៅក្នុង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​បុប្ផាណា។ សូម​ត្រឡប់ទៅ​ទំព័រដើម​ដើម្បី​ទស្សនា​ពិព័រណ៍​នេះជាលក្ខណៈ Online។

ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • July 15, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday