មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី
ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩
ឆ្នាំនេះ មហោស្រពអក្សរសិល្ប៍ខ្មែរប្រារព្ធជាលើកទីបីហើយ! សូមគោរពអញ្ជើញចូលរួមទាំងអស់គ្នា! មានកម្មវិធីជាច្រើន ទាំងសិក្ខាសាលា កិច្ចពិភាក្សាលើប្រធានបទទាក់ទងនឹងអក្សរសិល្ប៍ ពិព័រណ៍ ល្ខោនអាន វីដេអូកំណាព្យ លក់សៀវភៅ ជួបជាមួយអ្នកនិពន្ធល្បីៗ និងការសម្តែងសិល្បៈផង។
មានព្រឹត្តិការណ៍ចំនួន ២ ដែលនឹងកើតឡើងនៅមជ្ឈមណ្ឌលបុប្ផាណាផងដែរ ៖
១. សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ (ថ្ងៃសុក្រ ទី ១១ ខែតុលា វេលាម៉ោង ៩ និង ៣០ នាទីព្រឹក) (កន្លែងមានកំណត់)
២. ពិធីបើកមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី (ថ្ងៃសុក្រ ទី ១១ ខែតុលា វេលាម៉ោង ៦ ល្ងាច)
ព័ត៌មានលម្អិតពីមហោស្រពទាំងមូល សូមចូលទៅទំព័រហ្វេសប៊ុករបស់មហោស្រពអក្សរសិល្ប៍ខ្មែរ (facebook.com/khmerliteraturefestival/)។