The Roots Remain

ដឹកនាំដោយ​ ជេន និងអេនដ្រូ ឆ្នាំ២០១៥ រយះពេល​៧៣​នាទី ភាសាអង់គ្លេស

ការបញ្ចាំងភាពយន្តពិសេស ដោយ​សហការ​ជាមួយ​អង្គការ​អុកស្វាម​កម្ពុជា ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គម្រោង #juiknia #hopereturns #standasone។

ជាមួយ​នឹង​ការ​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ សិល្ប​ករ​គំនូរ​នៅ​លើ​ជញ្ជាំង​ពី​ទីក្រុង Montreal លោក FONKi បាន​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ ដើម្បី​គូរ​រូប​ក្រុម​គ្រួសារ​របស់​លោក ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍។ ដោយ​លោក​នៅ​តែ​មិន​ដាច់​អាល័យ ​ពី​ការ​​ស្លាប់​របស់​ជីតា​លោក ទើបលោក FONKi បាន​នាំ​ទស្សនិក​ជន​ ឆ្លង​កាត់​ដំណើរ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដោយ​លោក​ប្រឈម​មុខ​នឹង​ប្រវត្តិ​ជូរ​ចត់​របស់​គ្រួសារ​លោក ក៏​ដូចជា​ជួប​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សកម្មភាព​យុទ្ធនាការ​នេះ ហើយ​ក៏​ស្វែង​រក​ខ្លួន​ឯង​ផងដែរ។

នៅខែមេសានេះ @OxfaminCambodia បានដឹកនាំយុទ្ធនាការនេះ ដោយ​សំណូមពរ​ទៅ​ដល់​ថ្នាក់​ដឹកនាំ នៅ​ទូទាំង​ពិភពលោក សូម​ឲ្យ​បើក​ទ្វារបេះដូង និង​ដើម្បី​ស្វាគមន៍​ជន​ភៀស​ខ្លួន តាមរយៈការបង្ហាញ​ពីសាច់រឿង ដែលពោរ​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​របស់​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​ពិភព​លោក​កាល​ពី​៤០ឆ្នាំមុន នៅក្នុង​ខណៈ​គ្រា​មាន​អាសន្នប្រហាក់ប្រហែលគ្នានេះដែរ។

លោកអ្នកអាចចុះហត្ថលេខាទៅលើសំបុត្រនៅទីនេះ៖
https://cambodia.oxfam.org/juiknia

ទស្សនាដោយសេរី

avatar
  • May 2, 2017 · 6:00 pm
  • Bophana Center
  • Special Screening