ផ្ទេរ ២០១៥
ពិព័រណ៍ដើម្បីរំឭកខួប៤០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ
តាមរយៈការធ្វើឯកសារ និងការចែករំលែកពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាគោលបំណងនៃពិព័រណ៍របស់យើង ដើម្បីលើកទឹកចិត្តឲ្យយុវជនស្វែងយល់ពីអតីតកាល និងលើកទឹកចិត្តមនុស្សជំនាន់មុនឲ្យផ្ទេរនូវរឿងរ៉ាវរបស់ពួកគាត់ដល់មនុស្សជំនាន់ក្រោយ។ ពិព័រណ៍ក្រោមប្រធានបទ “ផ្ទេរ ២០១៥” នឹងក្លាយជាផ្នែកមួយនៃការរំឭកការចងចាំរបស់ប្រជាជនកម្ពុជាដើម្បីកសាងអនាគតនៅថ្ងៃខាងមុខ។
ចាប់ពីថ្ងៃទី៨ មេសា ដល់ថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៥
ពិធីបើកនៅថ្ងៃពុធ ទី៨ ខែមេសា
ចូលរួមដោយសេរី!