ភាពយន្តរបស់មណ្ឌលព័ត៌មានស្រ្ដីកម្ពុជា: ជីវិតគ្រួសារនៅជនបទ – Online

ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

១. មេរៀនជីវិត
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រយៈពេល ១៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ខ្សែភាពយន្ដនេះនិយាយពីគ្រោះថ្នាក់នៅពេលសម្រាលកូន។ ការសម្រាលកូននៅផ្ទះអាចប្រឈមមុខនឹងគ្រោះថ្នាក់។ ម្ដាយ ឬទារក អាចស្លាប់នៅពេលសម្រាល។ តុលាបានជួបគ្រោះថ្នាក់ក្នុងពេលសម្រាលកូន។ កូនរបស់នាងបានស្លាប់។ ក្រោយមក តុលាមានផ្ទៃពោះម្ដងទៀត។ ហើយវុទ្ធីជាប្ដីតុលាបានរៀបចំគ្រប់មធ្យោបាយដើម្បីបង្ការគ្រោះថ្នាក់នៅពេលតុលាសម្រាលកូនម្ដងទៀត…។

២. ប្ដីខ្ញុំ
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រយៈពេល ១៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
បុរសជាស្វាមីល្អម្នាក់បានយកចិត្តទុកដាក់ថែទាំប្រពន្ធរបស់ខ្លួននៅពេលមានផ្ទៃពោះ។ ស្រ្ដីដែលជាប្រពន្ធតែងជួបប្រទះបញ្ហាសុខភាពជាច្រើននៅពេលកំពុងមានផ្ទៃពោះ។ សំណាងល្អ នាងបានទទួលការយកចិត្តទុកដាក់ពីស្វាមីរបស់នាង។ ពួកគេបានត្រៀមគ្រប់មធ្យោបាយដើម្បីសុវត្ថិភាពមាតា និងទារក។

៣. ស្រែម៉ាប់ និងស្រែស្វិត
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ឆ្នាំ ២០១៤ រយៈពេល ២៧ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ម៉ាប់ និងស្វិត រស់នៅក្នុងភូមិជាមួយគ្នា។ ប៉ុន្ដែ ពួកគេមានវិធីសាស្រ្ដផ្សេងពីគ្នាក្នុងការធ្វើស្រែ។ បន្ទាប់ពីឃើញម៉ាប់ទទួលបានទិន្នផលស្រូវល្អ ស្វិតបានផ្លាស់ប្ដូរវិធីសាស្រ្ដធ្វើស្រែរបស់ខ្លួនពីមុន ដោយយកវិធីសាស្រ្ដធ្វើស្រែតាមម៉ាប់វិញម្ដង។ ពួកគេបានជ្រើសរើសវិធីសាស្រ្ដធ្វើស្រែតាមប្រពលវប្បកម្ម ឬហៅថា បវស។

avatar
  • August 8, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday