ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ២០២០
រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា សហការជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណារីករាយប្រារព្ធនូវ “ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ២០២០” ក្រោមប្រធានបទ “Your Window to the World” ដោយមានការធ្វើបទបង្ហាញពីផ្នែកបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណា និងផ្នែកបណ្ណសារនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ដីពី “បណ្ណសារឌីជីថលផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល អនាគត”។
ក្រោយចប់បទបង្ហាញនេះ កម្មវិធីនឹងបញ្ចាំងភាពយន្តឯកសារខ្លីមួយស្ដីពីកិច្ចអភិរក្សការចងចាំ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅជាលក្ខណៈ Online នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៦ ល្ងាច ដល់ម៉ោង ៧ យប់ នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ។