កិច្ចសម្ភាសន៍ជាមួយលោកតា លេវ
សេចក្ដីសង្ខេប
លោកតាលេវ រស់នៅស្រុកលំផាត់ ខេត្តរត្តនៈគិរីបាននិយាយអំពីជំនឿរបស់ជនជាតិដើមភាគតិចលើគ្រូអារក្ស៖ គ្រូអារក្សត្រូវបានជ្រើសរើសដោយសារព្រះ។ អ្នកនោះនឹងត្រូវឈឺ៧ថ្ងៃដោយគ្មានមូលហេតុ ទោះជាព្យាបាលឬសែនព្រេនយ៉ាងណាក៏មិនជានោះដែរ រហូតដល់ថ្ងៃទី៧គាត់នឹងជាហើយចាប់ផ្តើមរៀបចំគ្រឿងរណ្តាប់ដើម្បីធ្វើពិធីអោយគាត់ក្លាយជាគ្រូអារក្ស។ បន្ទាប់ពីកើតជាគ្រូអារក្សហើយគាត់នឹងអាចព្យាបាលអ្នកជម្ងឺបានព្រោះគាត់អាចទស្សទាយដឹងថាគេឈឺដោយសារអ្វី ហើយរៀបរណ្តាប់អ្វីសែនព្រេនទើបបានអ្នកជម្ងឺជា។
ប្រវត្តិរូបសង្ខេប
ឈ្មោះ ហ៊ីម លួង ជាភាសាឡាតាំង HIM LUONG ភេទ ស្រី អាយុ ២៤ ឆ្នាំ កម្រិតវប្បធម៍ បរិញ្ញាបត្រគ្រប់គ្រងទូទៅ ជាជនជាតិដើមភាគតិចទំពួន កន្លែងកំណើតមកបច្ចុប្បន្ន៖ ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ មុខរបរបច្ចុប្បន្ន៖ គ្រូបង្រៀនភាសាអង់គ្លេស( កម្រិតមត្តេយ្យ ) ខេត្តរតនគិរី។
ចំណាប់អារម្មណ៍
មូលហេតុ៖បានជានាងខ្ងុំចង់រៀនពីការផលិតកុនឯកសារគឺដើម្បីសិក្សាស្វែងយល់ពីជំនាញឯកទេសបច្ចេកវិទ្យាដែលជាជំនាញថ្មី និងបង្ហាញពីអត្តសញ្ញាណនៃជនជាតិដើមភាគតិចទំពួនអំពីវប្បធម៍ប្រពៃណី ជាពិសេសក្មេងៗជំនាន់ក្រោយបានយល់ដឹង និងស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនកាន់តែច្បាស់ដើម្បីចូលរួមក្នុងការអភិរក្សថែរក្សាពីវប្បធម៍ប្រពៃណីរបស់ខ្លួនកុំអោយមានការបាត់បង់។