ខំព្រោះបំណុល

ដឹកនាំផលិតដោយសិក្ខាកាម យា ឈឺន ឆ្នាំ២០២៣,​ រយៈពេល​១៨:៣៧នាទី និយាយជាភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម។

អ្នកមីង ប្រាក់ សម្បត្ដិ ជាអ្នកអាស្រ័យផលលើរុក្ខជាតិកំប្លោកនៅទីតាំងមួយក្នុងរាជធានីភ្នំពេញដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ វ័យកាន់តែចាស់​ និងមានជាប់ជំពាក់បំណុលជាមួយធនាគារផង បាននាំអ្នកមីងរស់នៅក្នុងក្ដីបារម្ភជារៀងរាល់ថ្ងៃអំពីអនាគតកូនចៅរបស់គាត់។​