តូបនៅលើទឹក
ដឹកនាំដោយសិក្ខាកាម មាស សិលា ឆ្នាំ២០២៤, រយៈពេល១៤:៥៤នាទី និយាយជាភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម។
«តូបលើទឹក» បង្ហាញពីជីវិតប្រចាំថ្ងៃ និងការតស៊ូរបស់គ្រួសារមួយ ដែលជីវភាពរស់នៅចម្បងពឹងផ្អែកលើការលក់អាហារតាមទូក នៅទីតាំងមួយឈ្មោះថា កៀនស្វាយ ដែលជាគោលដៅទេសចរណ៍ក្នុងស្រុកដ៏ពេញនិយមមួយ។