តំណក់ទឹក
សង្ខេបរឿង
នៅក្នុងភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី មានគ្រួសារមួយចេះធ្វើមេស្រាធម្មជាតិ ដែលផ្សំឡើងពីឬសឈើ។ គាត់មានឈ្មោះ ឡុត ចើន ភេទ ស្រី អាយុ៦១ឆ្នាំ គាត់មានប្ដីឈ្មោះ វ៉ឺន មឿន គាត់មានកូន៨នាក់ ប្រុស៣នាក់ និងកូនស្រី៥នាក់។ គាត់នៅតែបន្តធ្វើមេស្រា និងបិតស្រាបែបធម្មជាតិដែលគេធ្វើផ្សំឡើងពីឬសឈើសម្រាប់ជាច្រើនមុខ សម្រាប់បិតស្រាពាង និងស្រាសរ ព្រោះតាំងពីបុរាណមកស្រាពាងវាជាវប្បធម៏ ទំនៀមទំលាប់ ប្រពៃណីមួយដែររបស់ជនជាតិដើមភាគតិចទំពួន។ កាលពីដើមមកពួកគាត់ចាស់នៅក្នុងសហគមន័និយមតែហូបស្រាពាងធម្មជាតិ គ្រប់កម្មវិធី ដូចជា សែនអារក្ស សែនស្រូវ សែនភូមិ បុណ្បភូមិ និងការរៀបការជាដើម ព្រោះវាមានសារសំខាន់ចំពោះជនជាតិដើមភាគតិច។
ប្រវត្តិរូបសង្ខេប
ខ្ញុំឈ្មោះ មឿន រ៉ាម៉ិច/MOEUN RAMICH ភេទប្រុស អាយុ22ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ ។ ថ្ងៃខែឆ្នាំកំណើត 09/03/1999។ ទីកន្លែងកំណើត ភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ មុខរបរបច្ចុប្បន្នជាសិស្សថ្នាក់ទី12 នៃវិឡាល័យវីរះជ័យ។ ទីលំនៅបច្ចុប្បន្ន ភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ មូលហេតុដែលខ្ញុំជ្រើសរើសយកប្រធានបទ តំណក់ទឹក ដោយសារតែខ្ញុំបាទខ្លាចបាត់បង់នៃវប្បធម៍ធ្វើមេស្រាធម្មជាតិដែលជាវប្បធម៏ទំនៀមទំលាប់របស់ជនជាតិដើមភាគតិចទំពួន ដែលបានឆ្លុះបញ្ចាំងអំពីភាពឆ្លាតវៃរបស់បុព្វបុរសនៃរបៀបផ្សំគ្រឿងសម្រាប់ធ្វើមេស្រាធម្មជាតិចេញពីឬសឈើជាច្រើនប្រភេទមកផ្សំគ្នាក្លាយទៅជាមេស្រាធម្មជាតិ សម្រាប់បិតស្រាពាង និងស្រាសរ។ ហើយក៏ចង់បង្ហាញអំពីគុណតម្លៃនៃស្រាពាងចំពោះជនជាតិដើមភាគតិចទៅដល់សាធារណ:ជនទូរទៅឱ្យពួកគាត់បានដឹង បានឃើញ បានស្គាល់ ជាពិសេសយុវជនជនជាតិដើមភាគតិចឱ្យចេះពីរបៀបធ្វើមេស្រាធម្មជាតិ និងចូលរួមថែរក្សាស្នាដៃដែលជាកេរ្កិ៍តំណែល ទំនៀមទំលាប់ប្រពៃណីពីពីដូនតារបស់ជនជាតិដើមភាគតិចទំពួន។