ផ្លូវឆ្ងាយ
ដឹកនាំផលិតដោយសិក្ខាកាមជនជាតិដើមភាគតិចកួយ ហៀម សុឃី ឆ្នាំ២០២៣, រយៈពេល១០:៤៦នាទី និយាយជាភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
អ្នកមីងខេង ឈុន មានអាយុ៥០ឆ្នាំ និងមានសុ្រកកំណើតក្នុងខេត្ដកំពង់ចាម។ អ្នកមីងមានមុខរបរជាអ្នកលក់ផ្លែឈើនៅលើដងផ្លូវ។ កាលពីកុមារ អ្នកមីងធ្លាប់កើតជំងឺកញ្ជ្រឹល ដែលបណ្ដាលឱ្យពិការរហូតដល់សព្វថ្ងៃនេះ។ ជារៀងរាល់ថ្ងៃដើម្បីស្វែងរកអតិថិជន អ្នកមីងត្រូវប្រឹងប្រែងផ្លាស់ទីទាំងលំបាកនៅលើរទេះរុញរបស់គាត់ ។