មួយខុស ពីរខុស
ដឹកនាំផលិតដោយ ប្លង់ នៀន ឆ្នាំ២០២៣ មានរយៈពេល៧:០៦នាទី និយាយភាសាជនជាតិដើមភាគតិចទំពួន មានអក្សរខ្មែរ និងអង់គ្លេសរត់ពីក្រោម។
ស្ត្រីជនជាតិដើមភាគតិចទំពួនម្នាក់ រស់នៅជាមួយកូនស្រីតូចចំនួនពីរនាក់ និងបិតបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជារៀងរហូត ក្រោយពីជួបនឹងការលែងលះចំនួន២ដង។ ចំណងអាពាហ៍ពិពាហ៍ទាំង២លើកនេះ មិនបានធ្វើឱ្យគាត់និងកូនៗបានសប្បាយចិត្ដនោះទេ ហើយថែមទាំងបានធ្វើឱ្យគាត់មានអារម្មណ៍ខ្លាចនិងមិនចង់រៀបការជាថ្មីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ គាត់បកមកផ្តោតការលើអាជីពប្រចាំរបស់គាត់ ហើយធ្វើយ៉ាងណាឱ្យកូនៗមានជីវិតរស់នៅបានប្រសើរជាងមុន។
សូមចុច CC នៅលើវីដេអូដើម្បីមើលជាភាសាខ្មែរ