យីកេកួយយើង
ដឹកនាំផលិតដោយ កន ស្រីនិត យា ឈឺន និង ទ្រី ឆេងលាភ, ឆ្នាំ២០២៣, រយៈពេល២៤:១៩នាទី ជាភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
លោកពូ អេង ឃន ជាអ្នកកសិករមួយរូបនៅក្នុងស្រុកប្រាសាទ សំបូរ ខេត្ដកំពង់ធំ។ លោកពូនិងភរិយា សុទ្ធតែជាអ្នកស្រលាញ់ សិល្បៈយីកេ និង ធ្លាប់បានសម្ដែងរបាំយីកេតាំតែពីក្មេងមក ម្លេះ ជាមួយនឹងអ្នកភូមិជាច្រើននាក់ទៀត។ ដោយសារវ័យកាន់តែ ចាស់ លោកពូ និងអ្នកភូមិជាច្រើនទៀតមានក្ដីបារម្ភអំពីការ បាត់បងប្រពៃណីនៅក្នុងសហគមន៍ជនជាតិដើមភាគតិចកួយរបស់ពួកគាត់ ។ ដូច្នេះហើយនៅពេលទំនេរការងារស្រែចំការ លោកពូ និងអ្នកភូមិតែងឆ្លៀតពេលបង្ហាត់បង្រៀន ក្មេង ៗ ជំនាន់ក្រោយ និងចង់បង្កើតក្រុមរបាំយីកេឡើងវិញ។