ជំហានបន្ទាប់

ដឹកនាំផលិតដោយ ចាន់ ស៊ីណាត, ១២នាទី,​២០២២, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់កាត់ពីក្រោម

លោកស្រេងស្រស់ នឹងអ្នកស្រីឌីណា ជាប្តីប្រពន្ធមានកូន៥នាក់ប្រុស២ស្រី៣ រស់នៅក្នុងភូមិ ព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គាត់ជាអ្នកនេសាទត្រីតាមបែបប្រពៃណី ហើយអ្វីជាការព្រួយបារម្ភរបស់គាត់គឺ មានការលុបបឹងជាបន្តបន្ទាប់ ធ្វើឱ្យការប្រកបរបរនេសាទកាន់តែពិបាក។ ពេលជីវភាពគ្រួសារកាន់តែពិបាក ពួកគាត់ចង់ចំណាកស្រុកដើម្បីស្វែងរកការងារ ប៉ុន្ដែដោយសារកូនៗនៅតូចពេក ពួកគាត់សម្រេចចិត្តបន្តទោះបីរស់មួយថ្ងៃគិតមួយថ្ងៃយ៉ាងណាក្ដី។