ភោគទ្រព្យមេគង្គ

ដឹកនាំផលិតដោយ យី លុយហេង, ចាន់ ស៊ីណាត, ប៉ាន់ វង្សវិចិត្រ, ១៤នាទី, ២០២២, ភាសាខ្មែរ មានភាសាអង់គ្លេសរត់កាត់ពីក្រោម

ទន្លេមេគង្គដែលហូរកាត់តំបន់រ៉ាមសារខេត្តស្ទឹងត្រែង មានសម្រស់ដ៍ស្រស់ត្រកាល មានភ្នំ ថ្មប្លែកៗ ព្រៃលិចទឹក ដែលវាអំណោយផលយ៉ាងខ្លាំងដល់ការរស់នៅរបស់សត្វជាច្រើនប្រភេទ និងប្រជាជនក្នុងតំបន់។ បច្ចុបន្បន្នសត្វខ្លះបានផុតពូជដូចជាសត្វផ្សោតនៅអន្លង់ឈើទាល​ ព្រៃលិចទឹកជាច្រើនបានដួលងាប់ ការនេសាទកាន់តែពិបាកជាងមុន។​ ប្រជាជនខ្លះរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ ប៉ុន្ដែ​អេកូទេសចរណ៍ក៍ត្រូវពឹងផ្អែកទៅលើធនធាន​ និងសម្រស់ធម្មជាតិក្នុងតំបន់ដែរ ចុះប្រសិនបើធនធាននិងសម្រស់ធម្មជាតិទាំងអស់នោះត្រូវ​ខ្ទិចខ្ទី តើប្រជាជននៅក្នុងតំបន់នោះត្រូវពឹងពាក់ទៅលើអ្វីដើម្បីចិញ្ចឹមជីវិតពួកគាត់ទៀត?