មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ជារៀងរាល់សប្ដាហ៍ បុប្ផាណាគឺជាទីតាំងនៃការរៀបចំកម្មវិធីផ្សេងៗ ហើយយើងក៏ចង់ឱ្យសាធារណជនជាច្រើនមកដល់មជ្ឈមណ្ឌលរបស់យើងផងដែរ។ ពួកយើងអាចជួយរៀបចំកម្មវិធីរបស់លោកអ្នកបាននៅក្នុងបរិវេណនៃមជ្ឈមណ្ឌលរបស់យើង ជាមួយនឹងសម្ភារៈមួយចំនួន។
បន្ទប់បញ្ចាំងភាពយន្តរបស់យើងធានាបាននូវរូបភាព និងសំឡេងដ៏មានគុណភាពល្អបំផុត។ បន្ទប់នេះអាចស្វាគមន៍ភ្ញៀវបានរហូតដល់ ៣៥ នាក់ សម្រាប់សន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការបញ្ចាំងភាពយន្តឯកជន។
សាលពិព័រណ៍នៃមជ្ឈមណ្ឌលបុប្ផាណាមានទំហំ ៨០ ម៉ែត្រការ៉េ សម្រាប់ការតាំងពិព័រណ៍សិល្បៈ ហើយពួកយើងតែងតែស្វែងរកនូវទេពកោសល្យថ្មីៗ។ សូមកុំរារែកក្នុងការទាក់ទងមកពួកយើង!
ទីធ្លាសន្និសីទរបស់ពួកយើងនៅជាន់ផ្ទាល់ដីនៃមជ្ឈមណ្ឌលអាចត្រូវបានកក់ទុកសម្រាប់ព្រឹត្តិការណ៍របស់លោកអ្នក។ ទីធ្លានេះមានទំហំ ៨០ ម៉ែត្រការ៉េ និងស្វាគមន៍ភ្ញៀវបានរហូតដល់ ១៥០ នាក់។
សូមទាក់ទងមកពួកយើង សម្រាប់ព័ត៌មានបន្ថែម ៖