ជំនួយការផ្នែកផលិតកម្ម

ក្រុមការងារ​​ថត​​របស់​​យើង​​ផ្តល់ជូន​​នូវ​​សេវាកម្ម​​ដែល​​មាន​​គុណភាព​យ៉ាង​​ទូលំទូលាយ​​ (រួមមាន​​ដំណើរការ​​ផលិត ការ​ជួល​​សម្ភារៈ និង​​ការ​​កាត់ត) ក៏ដូចជា​​អ្នកជំនាញ​​ដើម្បី​​បំពេញ​​តម្រូវការ​​ជាក់លាក់​​នៅក្នុង​​ឧស្សាហកម្ម​​ភាពយន្ត​​នៅ​​កម្ពុជា។

យើងផ្តល់ជូននូវសេវាកម្មស្របទៅតាមតម្រូវការរបស់អ្នក ៖

- ការ​ផលិត​ភាពយន្ត (ការថត, ការ​ចាប់យក​សំឡេង, ការ​កាត់ត​រូបភាព ឬ​សំឡេង)
- ឧបករណ៍​ថត​រូប និង​សំឡេង (នឹង​ត្រូវបាន​ណែនាំ​ដោយ​អ្នក​បច្ចេកទេស​)
- បន្ទប់​ថត​សំឡេង​ (ការ​ថត​សំឡេង, ការ​បញ្ចូល​សំឡេង)
- ការ​បម្លែង​ឯកសារ​ទៅជា​ឌីជីថល (VHS, Beta, ថាស​វីនីល ជាដើម)
- ជំនួយការ​បច្ចេកទេស​ក្នុង​អំឡុងពេល​ថត