បទភ្លេង Samrée Cardamom

គែន ជាទីពេញនិយមរបស់ប្រជាជនរស់នៅខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។ ប៉ុន្ដែគេសង្កេតឃើញថា មានប្រជារាស្រ្ដដែលរស់នៅក្នុងខេត្តបាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ នៅនិយមប្រើប្រាស់បន្ដនៅឡើយ។ គេបានរកឃើញរូបចម្លាក់ស្ដីពីការផ្លុំគែនរបស់មនុស្ស ដែលមានឆ្លាក់នៅលើផ្ទៃស្គរមហោធឹកដែលមានអាយុពី ៥០០ ដល់ ៣០០ ឆ្នាំមុនគ្រិស្ដសករាជមកម្ល៉េះ។

តាមរយៈបទភ្លេងគែននេះ មជ្ឈមណ្ឌលបុប្ផាណាបានធ្វើការជួសជុលខ្សែអាត់សំឡេងដែលត្រូវបានថតកាលពីឆ្នាំ ១៩៧០ គឺជាបទចម្រៀងប្រពៃណីរបស់ជនជាតិសំរែដែលស្ទើរតែបាត់បង់ទៅហើយ។ រូបភាពនេះគឺជាគំនូរឧបករណ៍គែន ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា យើងនឹងអាចរុករកឧបករណ៍តន្រ្ដីគែនរបស់ជនជាតិដើមភាគតិចមកបង្ហាញជូនអស់លោកអ្នកនាងឲ្យកាន់តែច្បាស់បន្ថែមទៀត។

[00:00] ភ្លេងគែន / Kain Music

[03:22] ភ្លេងវប្បធម៌របស់ Cardamom / Cardamom Cultural Music

[09:05] រាំក្ងោក និងគោព្រៃ / Peacock and wild ox dance

[14:23] ច្រៀងឆ្លើយឆ្លងគ្នា / Singing correspondingly

[17:55] ភ្លេងហែសព / Funeral

[21:48] រាំពាក់ស្នែងគោព្រៃចំអន់គ្នា / Dancing wearing wild ox horns and teasing each other

[25:57] រាំពាក់ស្នែងគោព្រៃ / Dancing wearing wild ox horns

[35:00] បទបំពេ / Lullaby (Bam Per)

បណ្ណសារផ្ដល់ដោយ លោក ពៅ ធនវឍ ម្ចាស់រូប : អ្នកស្រី កែវ ណារុំ

#Archives #ArchivesPreservation

#BophanaCenter

avatar