ភ្លេងក្លង ប្រគំដោយក្រុមវង់ភ្លេងពាំងល្វា

មជ្ឈមណ្ឌល​បុប្ផាណា​សូមជូន​បណ្ណសារ​តន្ត្រី​ដ៏​កម្រ​មួយ​គឺ​បទ “ភ្លេងក្លង” ប្រគំដោយក្រុមវង់ភ្លេងពាំងល្វា ថតដោយ ហ្សាក់ ប្រ៊ុយណេ ក្នុងចន្លោះឆ្នាំ ១៩៦៧-១៩៦៨។

ភ្លេងក្លងប្រគំឡើងក្នុងពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ ហើយក្នុងកាលៈទេសៈខ្លះទៀត ភ្លេងនេះក៏ត្រូវបានប្រគំឡើងក្នុងពិធីបែបជំនឿអរូបីផងដែរ ដូចជាទាក់ទងនឹងការព្យាបាល និងព្រលឹង។ ក្នុងទម្រង់ធម្មតា ភ្លេងនេះមានរួមបញ្ចូលនូវឧបករណ៍ភ្លេងដូចជា ស្គរអារក្ស (មួយ ឬពីរ) ទ្រខ្មែរ ប៉ីអ ចាប៉ី និងសាដៀវ។ ភ្លេងក្លងចាប់ប្រគំឡើងនៅពេលភ្ញៀវអញ្ជើញមកដល់ក្នុងពិធី ហើយឧបករណ៍ភ្លេងដែលនាំមុខគេគឺសាដៀវ។

ឧបករណ៍ភ្លេង និងឈ្មោះតន្រ្ដីករ៖

សាដៀវប្រគំដោយ ស្រី យឹម, ទ្រខ្មែរប្រគំដោយ កែវ ភួង, ប៉ីអប្រគំដោយ សៀម ញួង, ចាប៉ីប្រគំដោយ យឹម យ៉ា, ស្គរអារក្សប្រគំដោយ កង គុយ

#Archives #ArchivesPreservation

#BophanaCenter

avatar