ភ្លេងចាប៉ីដងវែង ប្រគំដោយលោកគ្រូ ប្រាជ្ញ ឈួន

មជ្ឈមណ្ឌលបុប្ផាណាសូមជូនភ្លេង #ចាប៉ីដងវែង ប្រគំដោយលោកព្រឹទ្ធាចារ្យវោហោ ប្រាជ្ញ ឈួន នាឆ្នាំ ១៩៧២។

មានពាក្យស្លោកមួយដែលចាស់ៗជឿថា ចាប៉ីដែលមានសូរសៀងពីរោះគឺ «ស្នូករាំង ដងក្រសាំង សន្ទះក្ទម្ទ គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង»។ ក្នុងការប្រគំជាមួយវង់ភ្លេងការ និងវង់ភ្លេងអារក្ស ចាប៉ីត្រូវរឹតជាមួយប៉ីប្របុស តែបើលេងសម្រាប់កំដរចម្រៀង គេរឹតតាមសំឡេងអ្នកច្រៀង។ ឧបករណ៍នេះភាគច្រើនគេនិយមលេងកំដរក្នុងការច្រៀងដែលគេហៅថា «ច្រៀងចាប៉ី»។ នេះបើយោងតាមសៀវភៅ «មរតកតន្ត្រីខ្មែរ» របស់អ្នកស្រី កែវ ណារុំ។

“ចាប៉ីដងវែង” ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាថ្ងៃទី ៣០ វិច្ឆិកា ២០១៦។

#ChapeyDongVeng

#Archives #ArchivesPreservation

#BophanaCenter

avatar