ភ្លេងឃឹម ប្រគំដោយលោកគ្រូ ឈាង ឆ្នាំ ១៩៧២

មជ្ឈមណ្ឌលបុប្ផាណាសូមជូនបទភ្លេងឃឹម ២ បទ ក្នុងទម្រង់ភ្លេងខ្មែរសម្រាប់ពិធីមង្គលការ ៖ #វាចាផ្អែម និង #សត្វកល្វែក#សត្វករវិក ទុកជាការស្ដាប់កម្សាន្តនាឱកាសថ្ងៃឈប់សម្រាកនេះ។

ឃឹមជាឈ្មោះឧបករណ៍តន្រ្ដីដែលមានពីរយ៉ាង ៖ ឃឹមតូច និងឃឹមធំ។ ឃឹមទាំងពីរយ៉ាងមានរាងរៅដូចគ្នា គឺទម្រង់ដូចជាសត្វមេអំបៅត្រដាងស្លាប តែឃឹមតូចមានសូរខ្ពស់ជាងឃឹមធំ ១ តានអស្ដា។ នៅសម័យដើម គេលេងកំដរតែក្នុងវង់ល្ខោនបាសាក់ប៉ុណ្ណោះ។ បច្ចុប្បន្នគេយកទៅបញ្ចូលក្នុងវង់តន្ត្រីអាយ៉ៃ វង់តន្ត្រីមហោរី ឬវង់តន្ត្រីអាពាហ៍ពិពាហ៍ថែមទៀតផង។ នេះបើយោងតាមឯកសារ “មរតកតន្ត្រីខ្មែរ” របស់អ្នកស្រី កែវ ណារុំ។

#Archives #ArchivesPreservation

#BophanaCenter

avatar