សប្តាហ៍នៃភាពយន្តឥណ្ឌា

សប្តាហ៍នៃភាពយន្តឥណ្ឌា​លើក​ទី ​២ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ខែមិថុនា រហូត​ដល់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦។ ជា​​​មួយ​​​​ភាព​យន្ត​​​ចំនួន ​១៤ ​​រឿង ដែល​​​រួម​​​មាន​​​រឿង​បែប​បុរាណ ​បែប​សម័យ​​ និង​ខ្សែ​ភាព​យន្ត ដែល​ឈ្នះ​ពាន​រង្វាន់​ឥណ្ឌា នឹង​ចាក់​បញ្ចាំង​នៅ​សាល​មហោ​ស្រព​ចតុម្មុខ។ រឿង​ដែល​បាន​ជ្រើស​រើសសុទ្ធតែជា​ភាព​យន្ត​គួរ​ជាទី​ពេញ​និយម​របស់​ទស្សនិក​ជន និង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ ដែល​មាន​លក្ខណៈ​ជា​ភាព​យន្ត​កំប្លែង​ ភាព​យន្ត​មនោសញ្ចេតនា និង​ភាព​យន្ត​បូលីវូដ។

មហោស្រព​ភាព​យន្ត​នេះ​ជា​គំនិត​ផ្តួច​ផ្តើម និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីនាយក​ដ្ឋាន​វប្បធម៌​នៃ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ និង​ទទួល​រៀប​ចំ​ដោយ​អង្គការ​ពីរ​​គឺមជ្ឈមណ្ឌល​បុប្ជាណា និង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និងទទួលការថតភាពយន្ត​នៅ​កម្ពុជា ​(CFC) ដែល​ជា​ស្ថាប័ន​គាំទ្រ​វិស័យ​ភាព​យន្ត​នៅកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

ចូលរួមទស្សនាដោយសេរី!

ទាញយកកម្មវិធី

 


Agenda