ការងារ អាហារ និងការរស់រានមានជីវិត
ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៥ រយៈពេល៦២នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។
ខ្សែភាពយន្តទាំងនេះស្វែងយល់ពីការងារ បរិស្ថាន និងការរស់រាន តាមរយៈរឿងរ៉ាវរបស់បុគ្គលដែលសម្របខ្លួនទៅនឹងភាពមិនប្រាកដប្រជា ជាមួយនឹងភាពធន់ ការស៊ូទ្រាំ និងក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរ។
ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។