ដំណេក​មាស

ផលិតដោយ លោក ជូ ដាវី ឆ្នាំ២០១១ រយៈពេល៩៧នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្ត​ខ្មែរ​ចាប់​កំណើត​ក្នុង​ឆ្នាំ​១៩៦០ និង​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​ឆ្នាំ​១៩៧៥ នៅ​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច ។ រយៈ​ពេល​១៥​ឆ្នាំ​នេះ ខ្មែរ​បាន​ផលិត​បាន​ប្រមាណ​ជិត​៤០០​រឿង ។ បច្ចុប្បន្ន ភាពយន្ត​ទាំង​នោះ​បាន​បាត់​បង់​អស់ នៅ​សល់​ប្រមាណ​ជា​៣០​រឿង តារា​ភាពយន្ត​ត្រូវ​បាន​សម្លាប់​ក្នុង​សម័យ​ក្រហម និង​រោង​ភាពយន្ត​បាន​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន ឬ​ខារ៉ាអូខេ ។ ភាពយន្ត​ឯកសារ​នេះ បាន​ស្រង់​សំដី​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត និង​ចង់​រំលឹក​ពី​វិស័យ​ភាពយន្ត​នា​សម័យ​នោះ​ឲ្យ​គេ​ស្គាល់​ឡើង​វិញ ។ លោក ដាវី ឈូ អ្នក​ដឹកនាំ​នេះ ជា​ជនជាតិ​បារាំង​ដើម​កំណើត​ខ្មែរ ។ លោក​ជា​ចៅ​ប្រុស​របស់​លោក​វណ្ណ ចន្ទ ដែល​ជា​អតីត​ចាងហ្វាង​ផលិតកម្ម​ខ្មែរ​នា​ឆ្នាំ​៦០​ដ៏​ធំ​មួយ ។

ថ្ងៃសៅរ៍ ទី២៧​ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • May 27, 2023 · 5:00 pm
  • Bophana Center
  • Cine Saturday