បាឋកថា «សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង»

ធ្វើបទបង្ហាញដោយ អ្នកនិពន្ធសៀវភៅ ស្តេផានី បេនហ្សាឃ្វីន-ហ្គោធៀ

ដើម្បីអបអរសាទរការបោះពុម្ពផ្សាយសៀវភៅ “សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង៖ ប្រវត្តិសាស្ត្រចម្រុះនៃឧក្រិដ្ឋកម្មខ្មែរក្រហម (Brill, ២០២៤)” អ្នកនិពន្ធសៀវភៅ ស្តេផានី បេនហ្សាឃ្វីន-ហ្គោធៀ និង Anne-Laure Porée ស្នើឱ្យពង្រីកជំពូកមួយចំនួនដោយប្រើប្រាស់រូបភាពបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា ។ ជាមួយនឹងសំណុំឯកសារបណ្ណសារដែលបានជ្រើសរើសពីកំឡុងឆ្នាំ ១៩៧៩ ដល់ ១៩៨២ នឹងនាំលោកអ្នកទៅទស្សនាឡើងវិញអំពីកំណើតនៃសារមន្ទីរទួលស្លែង ។ លើសពីនេះទៅទៀត អ្នកនិពន្ធនឹងភ្ជាប់ប្រវត្តិសាស្រ្ដនេះទៅនឹងប្រភពថ្មីៗ ក៏ដូចជាវិធីសាស្រ្ដនានាដែលនឹងធ្វើការពិភាក្សាក្នុងជំពូកនីមួយៗនៃសៀវភៅនេះ ។

⏰ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច

📍ទីតាំងមជ្ឈមណ្ឌលបុប្ផាណា ផ្ទះលេខ៦៤ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

🎤កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ។

⚡ចូលរួមដោយសេរី

avatar
  • September 12, 2024 · 6:00 pm
  • Bophana Center
  • Conferences