សំណើសុំសាងសង់ព្រះវិហារក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ
ធ្វើបទបង្ហាញដោយលោក ស៊ុន ពោរា
«សំណើសុំសាងសង់ព្រះវិហារក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ» ជាប្រធានបទថ្មីមួយដែលនឹងត្រូវលើកមកចែករំលែកក្នុងកម្មវិធីបាឋកថានាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ កម្មវិធីនេះនឹងមានការចូលរួមចែករំលែកពីសំណាក់វាគ្មិនកិត្ដិយសលោក ស៊ុន ពោរ៉ា ដែលលោកគឺជាមន្ដ្រីនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោក ស៊ុន ពោរ៉ា នឹងលើកយករណីសិក្សាអំពីវត្ដព្រះស្នេហាបរិច្ឆតព្រឹក្ស ហៅវត្តរលួសខេត្តសៀមរាប។ មជ្ឈមណ្ឌលបុប្ផាណាមានកិត្ដិយសសូមអញ្ជើញនិងទទួលស្វាគមន៍លោក អ្នក ជាពិសេសអ្នកស្រលាញ់ចូលចិត្ដវិស័យស្ថាបត្យកម្មខ្មែរចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ។
កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ ល្ងាច
ទីតាំងមជ្ឈមណ្ឌលបុប្ផាណា
ចូលរួមដោយសេរី
តេលេក្រាមរបស់មជ្ឈមណ្ឌលបុប្ផាណា៖ https://t.me/Bophanacenter