កម្មវិធីថ្មីរបស់មជ្ឈមណ្ឌលបុប្ផាណា ភាពយន្ដរាត្រី

ភាពយន្ដឯកសារចំនួ​ន បី៖

រឿងរដ្ឋមន្ត្រីម៉ាំល្ហុង
ដឹក​នាំ​ដោយ​រឿន ណារិទ្ធ ៨នាទី ឆ្នាំ២០១៣ ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម
រឿង​រដ្ឋ​មន្ត្រី​ម៉ាំល្ហុង​មិនមែន​បង្ហាញ​តែ​ពី​ភាព​ក្រខ្សត់​ទេ តែ​វា​ជា​សាច់​រឿង​របស់​បុរស​ម្នាក់​ដែល​ពោរ​ពេញ​ដោយ​ថាមពល​។ ដោយ​ចេះ​ប្រើ​ភាព​កំប្លុក​កំប្លែង និង​ការ​តុប​តែង​ម៉ូតូ​ប្លែក​ពី​គេ បូរ៉ា​បង្ហាញឲ្យយើង​ឃើញ​ថា អារម្មណ៍​រីករាយ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ គឺ​ជា​កម្លាំង​ចលករ​ធ្វើ​ឲ្យ​គេមាន​ភាព​សុទិដ្ឋិនិយម​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

រឿងមគ្គុទ្ទេសក៏ក្មេង
ដឹក​នាំដោយ ងឿម ផល្លី ៨នាទី ឆ្នាំ ២០១៥ ភាសាខ្មែរ និង​មាន​អក្សរ​អង់​គ្លេស រត់ពីក្រោម
ជ្រេ ជា​មគ្គុទ្ទេស​ន៍​អាយុ ១២ឆ្នាំ នៅ​លើ​ភ្នំ​តូច​មួយ ដែល​ជា​តំបន់​ទេស​ចរណ៍ និង​កន្លែង​ប្រវត្តិសាស្ដ្រ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ។ ជ្រេ បាត់បង់ម្ដាយតាំង​ពី អាយុ ២ឆ្នាំ និង​ត្រូវ​ទទួល​បន្ទុក​មើល​ថែ​ឳពុក​ឈឺ​ម្នាក់​ឯង បន្ទាប់​ពី​បង​ស្រី​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេសថៃ។

រឿងអវត្តមាន
ដឹកនាំ​ដោយ​ម៉ាត្យឺ ផេង ២៧នាទី ឆ្នាំ២០០៧ ភាសាបារាំង និង​មាន​អក្សរ​ខ្មែរ​រត់​ពី​ក្រោម
ម៉ាត្យឺ ជា​ជន​ជាតិ​បារាំង​មាន​ដើម​កំណើតខ្មែរ។ គ្រួសារ​គាត់​បានចាក​ចេញពី​ប្រទេស​នៅសម័យសង្គ្រាម​ស៊ីវិល។ ក្រោយ​មក គាត់​ក៏​ត្រឡប់​មក​វិញ ដើម្បី​ជួប​សមាជិក​ខ្លះ​នៃ​គ្រួសារ​របស់​គាត់ដែល​រស់​នៅ​ប្រទេស​កម្ពុជា។ ពួក​គាត់​រម្លឹក​ការ​ចង​ចាំ​ឡើង​វិញ​ពី​ការ​ឈឺ​ចាប់ ទារុណកម្ម និង​ការ​បែក​បាក់​ក្រុម​គ្រួសារ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

avatar
  • September 1, 2015 · 6:30 pm
  • Bophana Center
  • Other