កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ដ​ចល័ត​ នៃគម្រោង​ “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”

រៀបចំដោយ មជ្ឈមណ្ឌលបុប្ជាណា

មជ្ឈមណ្ឌលបុប្ផាណា​មាន​កិត្ដិយស​សូម​គោរព​អញ្ចើញ​លោកអ្នក​ចូលរួម​កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ដ​ចល័ត​ នៃគម្រោង​ “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”។ ក្នុង​កម្មវិធីនេះ​យើង​នឹង​បញ្ចាំងជូន​ទស្សនា​នូវភាព​យន្ដឯកសារ​ចំនួន​ ៣ អម​ដោយកិច្ចពិភាក្សា​ជាមួយ​ផលិតករ​ភាពយន្ដឯកសារ។​

តាមរយៈគម្រោង​ “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”​ បាន​បណ្ដុះបណ្ដាល​យុវជន​ចំនួន ១២​ រូប​ អំពី​វិធីសាស្ដ្រ​នៃ​ការ​ផលិត​ភាពយន្តឯកសារ​ និង​ចុះ​ទៅសិក្សា​នៅ​មូលដ្ឋានផ្ទាល់។​ ជាលទ្ធផល​ បន្ទាប់​ពីរយៈពេល​ ១២ ខែ​នៃគម្រោង​ សិក្ខាកាម​ទាំង​ ១២ រូប​បាន​ផលិត​នូវ​ភាពយន្តឯកសារ​ចំនួន ៣ រឿង​ដែល​បង្ហាញ​ពី​ការអភិរក្ស​ទៅ​លើ​សត្វដំរី​ ចំណេះ​ដឹងផ្នែកបរិស្ថាន​ និង​វប្បធម៌​របស់​ប្រជាជន​ក្នុង​សហគមន៍ជន​ជាតិដើមភាគតិច​នាខេត្តមណ្ឌលគិរី ។​

កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

ពេលវេលា៖ ៨:០០ នាទីព្រឹក

ទីតាំង៖ សណ្ឋាគារ និង ភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សូមអញ្ជើញចូលរួមទស្សនាដោយសេរី និងឱ្យបានច្រើនកុះករ។

avatar
  • July 29, 2022 · 8:00 am
  • Bophana Center
  • Mobile Screenings