ដំណេកមាស

ផលិតដោយ​ ឈូ ដាវី, ៩៦នាទី, ២០១១, ភាសាខ្មែរ, អង់គ្លេស

ភាព​យន្ត​​ខ្មែរ​​ចាប់​​កំណើត​​ក្នុង​​ឆ្នាំ​​១៩៦០​និង​​បាន​​បញ្ចប់​​ទៅ​​វិញ​​ក្នុង​​ឆ្នាំ​​១៩៧៥​ នៅ​​ពេល​​ខ្មែរ​​ក្រហម​​កាន់​​អំណាច​។​ រយៈ​​ពេល​​១៥​​ឆ្នាំ​នេះ​ ខ្មែរ​​បាន​ផលិត​​បាន​​ប្រមាណ​​ជិត​​៤០០​​រឿង។​ បច្ចុប្បន្នភាពយន្ដ​ទាំង​​នោះ​​បាន​បាត់​​បង់​​អស់​ នៅ​​សល់​​ប្រមាណ​​ជា​​៣០​​រឿង​ តារា​​ភាពយន្ដ​ត្រូវ​​បាន​​សម្លាប់​​ក្នុង​​សម័យ​​ក្រហម​ និង​​រោង​​ភាពយន្ដ​បាន​​ក្លាយ​​ទៅ​​ជា​​ភោជ​នីយដ្ឋាន​ ឬ​​ខារ៉ាអូខេ​។ ភាពយន្ត​​ឯកសារ​​នេះ​ បាន​​ស្រង់​​សំដី​​អ្នក​​ដែល​​នៅ​​រស់​រាន​​មាន​​ជីវិត​ និង​​ចង់​​រំលឹក​​ពី​​វិស័យ​​ភាពយន្ដនា​​សម័យ​​នោះ​​ឲ្យ​​គេ​​ស្គាល់​​ឡើង​វិញ។​ លោក​ ដាវី​ ឈូ​ អ្នក​​ដឹក​នាំ​​នេះ​ ជា​​ជន​ជាតិ​​បារាំង​​ដើម​​កំណើត​​ខ្មែរ។​ លោក​​ជា​​ចៅ​​ប្រុស​​របស់​​លោក ​​វណ្ណ ចន្ទ ដែល​​ជា​​អតីត​​ចាង​ហ្វាង​​ផលិតកម្ម​​ខ្មែរ​​នា​​ឆ្នាំ​​៦០​​ដ៏​​ធំ​​មួយ​។

ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២, នៅវេលាម៉ោង ៥:០០ល្ងាច នៅមជ្ឈមណ្ឌលបុប្ជាណា។

avatar
  • August 27, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday