កម្មវិធីបិទពិព័រណ៍ និងការជជែក​ជាមួយ​ក្រុម​គ្រួសារ​របស់លោកStefan

ពិធីបិទពិព័រណ៍ «ជំរំជនភៀស​ខ្លួនខ្មែរ​នៅ​ព្រំដែន​ថៃ» របស់​អ្នក​ថត​រូប​អាមេរិច លោក​ស្ទេហ្វាន អេលីស៍។ ស្ទេហ្វាន កើត​នៅ​ឆ្នាំ១៩៦៥ នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​ទទួល​មរណភាព​នៅ​ឆ្នាំ១៩៩៦។ លោក​គឺជា​អ្នក​ថតរូប​ឯករាជ្យ​សម្រាប់​សារ​ព័ត៌មាន ធ្វើការ​នៅ​អាស៊ី​អាគ្នេយ៍ រុស្សី និង​អ៊ីស្រាអែល។ លោក​ធ្លាប់​ធ្វើជា​អ្នក​កែ​គុណភាព​រូបថត​សម្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​នៅ​ហុងកុង ហើយ​នៅ​ឆ្នាំ១៩៩១ លោក​បាន​មក​បើក ការិយាល័យ​ឲ្យ​ទីភ្នាក់ងារ​នេះ​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ឱកាស​នៃ​ការ​បិទ​ពិព័រណ៍​នេះ មជ្ឈមណ្ឌល​បុប្ផាណា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក​ស្ទេហ្វាន ពី​សហរដ្ឋ​អាមេរិក។ សូម​អញ្ជើញ​ចូល​រួម​ជជែក​ជា​មិត្តភាព អំពី​ការងារ​របស់​ស្ទេហ្វាន ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់។

ចូលរួមដោយសេរី!

avatar
  • January 16, 2017 · 6:00 pm
  • Bophana Center
  • Exhibitions