សុភមង្គល
ដឹកនាំដោយអាឡិកសង់ មែដវែដគីន ៦៤នាទី ១៩៣៤
ខ្សែភាពយន្តនេះរៀបរាប់ពីនិមិត្តរូបនៃកសិកររុស្ស៊ីម្នាក់ រួមទាំងភរិយា ហើយនិងអ្នកជិតខាងរបស់ពួកគេ។ នេះជាខ្សែភាពយន្ត ដែលបង្ហាញពីលក្ខខណ្ឌរស់នៅខុសៗគ្នា នៅក្រោមរបបអធិរាជនិយមផ្ដាច់ការ មុនសម័យបដិវត្តន៍ខែតុលា និងនៅក្នុងសហភាពសូវៀតសម័យសមូហភាពនិយម។ ភាពយន្តដ៏កម្រនេះត្រូវបានបំបិទចោលដោយរដ្ឋអំណាចសូវៀត។ ប៉ុន្តែបើតាមសមិទ្ធិករភាពយន្តគ្រីស ម៉ាកគ័រ នេះគឺជាខ្សែភាពយន្តល្អបំផុតរបស់លោកមែដវែដគីន។
ទស្សនាដោយសេរី!