ការបញ្ចាំងភាពយន្ត & កិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកដឹកនាំរឿង
រឿង ស្ថិតក្រោមសម្លៀកបំពាក់ចៅក្រម
ដឹកនាំរឿងដោយ តានីញ៉ា មូជីកា ម៉ូតា, ៤៦នាទី, ២០០៦, ភាសាបារាំង
គ្រីស្ទែល និង ព្យែរ ស្វែងយល់ពីទំនួលខុសត្រូវដែលពួកគេត្រូវរ៉ាប់រងនៅក្នុងប្រព័ន្ធតុលាការ។ អនាគតចៅក្រមទាំងពីររូបនេះធ្វើការចែករំលែកពីចំណោទសួរលើវិសាលភាពនៃច្បាប់ អំណាចរបស់ពួកគេនឹងមាន និងកំហុសឆ្គងដែលកើតចេញពីការសម្រេចរបស់ពួកគេទៅលើជីវិតរបស់អ្នកដទៃ។ ចំណោទខាងទស្សនវិជ្ជាជាច្រើនក៏ផុសចេញឡើង… អ្វីជាយុត្តិធម៌?
ចូលទស្សនាដោយសេរី!