HEAD-ON

ដឹកនាំដោយ ហ្វាទី អាគិន, ១១៨នាទី, ២០០៤, ភាសាអាល្លឺម៉ង់/តួគី អក្សរអង់គ្លេសរត់ពីក្រោម

HEAD-ON ជា​ខ្សែ​ភាព​យន្ត​ប្រចាំ​ឆ្នាំ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​។ ខ្សែ​ភាព​យន្ត​នេះ​និយាយ​ពី​ជន​ជាតិ​តួគី​-​អាឡឺម៉ង់​ពីរ​នាក់​ ដែល​បង្ខំ​ចិត្ត​រៀប​ការ​ជាមួយ​គ្នា ដើម្បី​ផល​ចំណេញ​រៀង​ខ្លួន។ ក្នុង​វ័យ​៤០​ឆ្នាំ Cahit Tomruk បាន​ប្រើ​ជីវិត​ប៉ោ​ឡែ ជក់​កញ្ឆា​ ផឹក​ស្រា​ស្រវឹង​ជោក ព្រោះ​តែ​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់​គាត់​ស្លាប់​ចោល​។ យប់​មួយ គាត់​បើក​ឡាន​បំបុក​ជញ្ជាំង​ស្ទើរ​តែ​បាត់​បង់​ជីវិត​។ គាត់​ត្រូវ​បាន​គេបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​វិកល​ចរិត ដែល​ទី​នោះ​គាត់​ជួប​នារី​ម្នាក់​ឈ្មោះ Sibel ដែល​ធ្លាប់​ព្យាយាម​សម្លាប់​ខ្លួន។ Sibel បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ព្រម​រៀប​ការ​ជាមួយ​នាង ព្រោះ​គ្រួសារ​របស់​នាង​នឹង​បង្ខំ​នាង​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​តួគី​ដែល​ពួក​គាត់​ជ្រើស​រើស​ឲ្យ​។ នាង​ក៏​បាន​ដាក់​សំណើរ​ឲ្យ Cahit៖ នាង​ជា​អ្នក​ចម្អិន​អាហារ សំអាត​ផ្ទះ​ឲ្យ​គាត់ ហើយ​ពួក​គេ​អាច​រាប់​អាន​ជា​អ្នក​ផ្សេង​ទៀត​បាន​។ តែ​ថា​ភាព​រ៉ូមែនទិក​ប្លែក​មួយ​ក៏​បាន​កើត​ឡើង​រវាង​អ្នក​ទាំង​ពីរ​។

avatar
  • July 4, 2015 · 2:00 pm
  • Bophana Center
  • Cine Club