ការរស់នៅ និងប្រពៃណី
ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៤ រយៈពេល៥៩នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។
ភាពយន្ដបង្ហាញពីការផ្ទេរចំណេះដឹងនិងសារៈសំខាន់នៃការរក្សាវប្បធម៌ក្នុងសម័យកាលដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។
ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។