កិច្ចសន្ទនាសិល្បករ៖ American Arts Incubator
សិល្បករអាមេរិកលោក Michael Kuetemeyer នឹងមកដឹកនាំ American Arts Incubators នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧។ លោកនឹងដឹកនាំសិក្ខាសាលា ដែលបានបញ្ចូលគ្នានូវជំនាញសិល្បៈ និងបច្ចេកវិទ្យាដើម្បីដោះស្រាយផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
American Arts Incubator (AAI) គឺជាកម្មវិធីផ្លាស់ប្តូរការច្នៃប្រឌិតអន្តរជាតិ ដែលបានគ្រប់គ្រងដោយ ZERO1ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលបុប្ផាណា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងការិយាល័យកិច្ចការវប្បធម៌ និងអប់រំ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក (ECA) ។
សម្រាប់ពាក្យសុំចូលរួមជាសិក្ខាកាម សូមតាមដានបណ្ដាញសង្គម៖ https://www.facebook.com/bophanacenter.cambodia/
ទស្សនាដោយសេរី