កិច្ច​ជំនួប​ជាមួយ លោក​ អ៊ុក​​ ព្រំសុដុន​

ការបញ្ចាំង​ភាពយន្ត​ ឯកសារ​ស្ដីពីកម្លាំង​​ផ្លាស់ប្ដូរនៃ​​សិល្បៈទស្សនីយភាព

លោក​ អ៊ុក ព្រំសុដុន​ (Prumsodun OK) គឺជា​សិល្បករ​ អ្នក​និពន្ធ​ ​ គ្រូបង្រៀន​ និង​អ្នក​រៀបចំ​ពិព័រណ៍​។​ គាត់​​ទទួល​បាន​ភាពល្បីល្បាញ​​តាម​រយៈ​ការ​សម្ដែង​របាំ និង​​វិជ្ជា​របាំ​នៃ​របាំ​​បុរាណខ្មែរ​។​ គាត់​រស់​នៅ​ទីក្រុង​​ឡុងបិច​ សហរដ្ឋ​អាមេរិក​ គឺ​ជា​​អ្នក​ដឹក​នាំ​ផ្នែក​សិល្បៈ​ នៅ​សមាគម​​​សិល្បៈខ្មែរ​។ ថ្ងៃ​ទី​​២៩​ ខែ​សីហា​ គាត់​បាន​​​បង្ហាញ​​​ភាពយន្ត​ចំនួន​ពីរ​ដែល​មិន​ធ្លាប់​បញ្ចាំង​ពីមុន​សោះ​ នៅ​​ប្រទេស​កម្ពុជា​។​ រឿង​ទីមួយ​មាន​ចំណង​ជើង​ថា​ «From the Heart of Brahma» គឺ​ជា​ភាពយន្ត​ឯកសារ​​​អម​ដោយ​​​​បទសម្ភាសន៍​ជាមួយ​ អ្នក​ស្រី សុភីលីន​ ជៀម សាពីរ៉ូ​ អ្នកស្រី តូនី សាពីរ៉ូ​ ភីម និង​​​ជន​សំខាន់ៗមួយ​ចំនួ​នទៀត​ និង​ផ្ដោត​សំខាន់​ទៅលើ​​ការ​ផ្លាស់​ប្ដូ​រ​នៃ​របាំ​​បុរាណ​ របស់​លោក​ព្រំសុដុន​ ដែល​រៀបរាប់​ពី​ប្រវត្តិ​នៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។ ព្រម​ជាមួយ​​​នឹង​ការ​​បញ្ចាំង​ភាពយន្តខ្លី​ចំនួន​១០​នាទី ​​ស្ដីពី​​ការ​សម្ដែង​ថ្មីៗ​នេះ ​នឹង​ឆ្លុះបញ្ចាំង​អំពី​​អត្ថន័យពិត ដែល​អម​ដោយ​សំនួរ-​ចម្លើយ​​​ផ្ទាល់​ផង​ដែរ​​ជាមួយ​លោក​ព្រំសុដុន​​។

ការ​បញ្ចាំង​ភាពយន្ត​ និង​ការ​ពិភាក្សា​ជា​ភាសាខ្មែរ និង​អង់គ្លេស ហើយនឹង​មាន​​​ការបកប្រែ ក្នុង​ករណីចាំបាច់​។​

ចូល​រួម​ដោយ​សេរី! ស្វាគមន៍​ប្រិយមិត្តទាំងអស់​ !

ជីវប្រវត្តិសង្ខេប ​​

លោក អ៊ុក ព្រំសុដុន (កើត​នៅ​ឆ្នាំ​១៩៨៧)​ គឺ​ដើម្បី​ផ្លាស់​ប្ដូរ​​ពិភពលោក​​របស់​យើង តាមរយៈ​ការងារ​ជា​​សិល្បករ​ គ្រូ​បង្រៀន អ្នក​និពន្ធ​ និង​អ្នក​រៀប​ចំពិព័រណ៍​របស់​គាត់​។​ ស្នាដៃ​របស់​គាត់​នៅ ក្នុង​ផ្នែក​ជា​ច្រើន​ បង្ហាញ​​ពី​​ប្រពៃណី​​របាំបុរាណខ្មែរ​ ដែល​ឆ្លុះបង្ហាញ​ឱ្យ​ឃើញពី​ការ​បែង​ចែក​​​​យុត្តិធម៌សង្គម​ចំពោះ​ លទ្ធភាព​ថ្មី​នៃ​ការ​សម្ដែង។ ស្នាដៃ​ការ​ងារ​ដើម​របស់លោក​ត្រូវ​បាន​យក​ទៅ​សម្ដែង​នៅ​ក្នុង​ មហោស្រព​​ Diaspora Festival CounterPULSE (ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ) សាលមហោស្រពTeatro​ Benito Juárez (ទីក្រុង​ម៉ិកស៊ីកូ ​) និង​មហោស្រព REDCAT (ទីក្រុង​ឡូស​អេនជឺលេស) និង​មហោស្រពដទៃទៀត​ជា​ច្រើន។​

លោក ​ អ៊ុក​ ព្រំសុដុន​ ទទួល​បាន​​​នូវកេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ​​ និង​អាហារូបករណ៍​​ពី​ TED សមាគមន៍អ្នក​សម្ដែង​​សិល្បៈ​ ​ មូលនិធិ​ Durfee និង​មជ្ឈមណ្ឌល​​ដើម្បី​​ការ​បញ្ចូល​វប្បធម៌​ថ្មី​​ ពីសមាគម​ដទៃជាច្រើនទៀត។ គាត់​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​និយាយ​ពី​របាំខ្មែរ​ ការ​រៀប​ចំ​​សហគមន៍​ សាលារៀន និង​សកល​វិទ្យាល័យ​​នានា​ដូចជា សកល​វិទ្យាល័យ​​ទីក្រុង​ញ៉ូយក​ និង​​សកល​វិទ្យាល័យ​​​កាលីហ្វ័រញ៉ា​ ទីក្រុង​ឡូស​អេនជឺលេស​ (UCLA)។ លោក​អ៊ុក​ ព្រំ​សុដុន បច្ចុប្បន្ន​​ជា​​អ្នក​ដឹក​នាំ​ផ្នែក​សិល្បៈ​ របស់​សមាគម​​​​សិល្បៈខ្មែរ និង​​​សមាជិក​ក្មេង​ជាងគេ​នៃ​ក្រុម​ប្រឹក្សា​រដ្ឋបាល​របស់​​ សម្ព័ន្ធ​​​សិល្បៈ​បុរាណ​កាលីហ្វ័រនីញ៉ា​។​

avatar
  • August 29, 2014 · 6:00 pm
  • Bophana Center
  • Other