ក្បាល​អ្នក​តា​

ដឹក​នាំ​ដោយ ​លោក​ ប្រ៊ុយណូ ការ៉ែត រយៈពេល​ ៦៧ នាទី ផលិត​ឆ្នាំ ២០០៥ និយាយ​ជា​ភាសា​អង់គ្លេស

តំបន់អង្គរ​ គឺ​ជា​ចំនុច​ទាក់​ទាញ​សំខាន​ សម្រាប់​ប្រ​ទេស​កម្ពុជា​។ ប៉ុន្ដែ​កត្តា​មនុស្ស​គឺ​ជា​បញ្ហាចម្បង​នៃ​ការ​បំផ្លាញ​ប្រាសាទ​នៅ​ក្នុង​តំបន់​នេះ​ បន្ថែម​ពី​លើ​បញ្ហា​ពេល​វេលា និង​សង្រ្គាម​ស៊ីវិល។ ប្រាសាទ​ដ៏​អស្ចារ្យ​ទាំង​នេះ រង​នូវ​ការ​លួច​ដាប់​រូប​ចម្លាក់​ ៖ ព្រះ​កេស​ពុទ្ធ​បដិមា​ អប្សរា គ្រុឌ ……ត្រូវ​បាន​​មនុស្ស​កាត់​យក​ទៅលក់​។ តាមរយៈ​ការ​បក​ស្រាយ​ពី​បញ្ហានេះ​តាម​បែប​អណ្ដែត​អណ្ដូង សមិទ្ធិករ​ភាពយន្ដ​នេះ​ព្យាយាម​ធ្វើការ​បង្ហាញពី​ការ​យល់​ឃើញ​របស់​ជន​ជាតិ​ខ្មែរ​ ចំពោះ​ការ​បាត់​បង់​សម្បត្តិ​បេតិកភណ្ឌ​ដែល​ដូន​តា​ពួក​គេ​បាន​បន្សល់​ទុក​ឲ្យ​។

សម្រាប់​​ការ​​ចូល​​រួម យើង​​ខ្ញុំ​សូម​​ថ្លែង​អំណរ​គុណ​សម្រាប់​វិភាគ​ទាន​របស់​អ្នក​ចំពោះ​ការ​ទ្រទ្រង់​មជ្ឈ​មណ្ឌល​ទាំង​មូល​។

avatar
  • October 8, 2015 · 6:30 pm
  • Bophana Center
  • Other