ឆ្លុះទឹកទន្លេ

ទស្សនៈ​ខ្មែរ​លើ​ជន​ជាតិ​វៀត​ណាម ក្នុង​ឃុំ​ប្រឡាយ​មាស មុន​សម័យ​ខ្មែរ​ក្រហម (ករណី​សិក្សា)

លោក កែវ ដួង អ្នក​ស្រាវ​ជ្រាវ​របស់​អង្គ​​ការ​ក្តី​ករុណា

ជន​​ជាតិ​វៀត​ណាម​ បាន​រស់​នៅ​តាម​ដង​ទន្លេ​សាប​រាប់​ទស​វត្ស​មក​ហើយ មុន​ពេល​ពួក​គេ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ទស​វត្ស​ទី​៧០។ ហើយ​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ ភាគ​ច្រើន​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា។ ស្ថិត​នៅ​តាម​ដង​ទន្លេ​សាប និង​ចំងាយ​ប្រមាណ​ជា ២០​គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង ឃុំ​ប្រឡាយ​មាស​ ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​មុន​​សម័យ​ខ្មែរ​ក្រហម ដែល​មាន​ជន​ជាតិ​វៀត​ណាម​រាប់​រយ​គ្រួសា​ររស់​នៅ ជា​មួយ​ប្រជា​ជន​ខ្មែរ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​គ្នា។ ករណី​សិក្សា​នេះ​ មាន​​គោល​បំណង​វាយ​តម្លៃ​ លើ​ទំនាក់​ទំនង​រវាង​អ្នក​ភូមិ​ខ្មែរ និង​វៀត​ណាម​ក្នុង​ឃុំ​ប្រឡាយ​មាស ដោយ​ពិនិត្យ​មើល​ទៅ​លើ​សកម្ម​ភាព​សង្គម​វប្ប​ធម៌ និង​សេដ្ឋ​កិច្ច តាម​រយៈ​ទស្សនៈ​របស់​ប្រជា​ជន​ខ្មែរ។ អ្នក​ភូមិ​ខ្មែរ​ចំនួន ២៤​នាក់ ដែល​ធ្លាប់​បាន​រស់​នៅ​ក្នុង​ឃុំ​ប្រឡាយ​មាស នៅ​ចុង​សម័យ​អាណា​និគម​បារាំង សម័យ​សម្តេច​សីហនុ និង​សម័យ លន់ ណុល ត្រូវ​បាន​សម្ភាស​អំពី​ជីវិត​ប្រចាំ​ថ្ងៃ និង​បទ​ពិសោធន៍​រស់​នៅ​ជា​មួយ​សហ​គ​ម​វៀត​ណាម​ក្នុង​ឃុំ​នេះ។

avatar
  • March 25, 2016 · 6:30 pm
  • Bophana Center
  • Conferences