ជម្រកចុងក្រោយ

ដឹកនាំដោយ អានឡ ប៉ូរ៉េ និងហ្គីយ៉ូម សួន ១ម៉ោង៥នាទី ២០១៣ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនវៀតណាម ជនជាតិព្នងកំពុងប្រឈមមុខនឹងការ
ធ្វើសម្បទានសេដ្ឋកិច្ច ដែលគេអះអាងថាជា«ការអភិវឌ្ឍ»។ ពួកគេបាត់បង់
ទីបញ្ចុះសព បាត់បង់ចម្ការ ព្រៃដែលជាអ្នកបីបាច់ និងការពារពួកគេ ព្រោះព្រៃនោះត្រូវបានឈូសឆាយដោយក្រុមហ៊ុនដែលមកដាំកៅស៊ូ។
ទោះត្រូវក្រុមហ៊ុនយកដីក៏ដោយ ពូចាប និងអ្នកជិតខាងផ្សេងទៀតមិនព្រម
ស៊ីឈ្នួលឲ្យខាងចម្ការកៅស៊ូទេ។ ពួកគាត់ប្រឹងត្រដររស់ក្នុងស្ថានភាពកាន់
តែពិបាកទៅៗ ហើយប្រឹងសង្គ្រោះអត្តសញ្ញាណរបស់ពួកគាត់។ ភាពយន្តឯកសារនេះបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ពួកគេនៅតំបន់ខ្ពង់រាប
នៃប្រទេសកម្ពុជា ការតស៊ូបែបអហិង្សា និងថ្លៃថ្នូរ ដើម្បីថែរក្សាដួងព្រលឹង
របស់ពួកគេ។

៥ល្ងាច ចាក់បញ្ចាំងជាភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

៦:១៥នាទីល្ងាច អក្សរបារាំងរត់ពីក្រោម

ទស្សនាដោយឥតគិតថ្លៃ !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • November 29, 2014 · 5:00 pm
  • Bophana Center
  • Cine Saturday