សម្ពោធន៍ពិព័រណ៍រូបថត និងកំណាព្យ ”ទំនាក់ទំនងមិត្តភាពនៃសកម្មភាពមនុស្សធម៍”

ការចាក់បញ្ខាំងរឿងខ្លីចំនួនពីររឿងមុននឹងចាប់ផ្ដើមកម្មវិធី

កុមារកម្ពុជា៖ ខំប្រឹងដើម្បីអនាគតរបស់ខ្លួន ផលិតដោយធនាគារអភិវឌ្ឈន៍អាស៊ី ១១នាទី ពណ៌ធម្មជាតិ ១៩៩៦ ភាសាអង់គ្លេស
រយៈពេលពីរទសវត្សក្រោយពីសង្រ្គាម និងភាពហិនហោច ប្រទេសកម្ពុជាចាប់ផ្តើមជាថ្មីម្តងទៀតលើគ្រប់វិស័យ ជាពិសេស វិ​ស័យ​អប់រំ។​ឯក​សារ​វីដេអូ​នេះ​បង្ហាញ​ពីកិច្ច​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា​ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​សម្រាប់​អនាគតកូន​ចៅ​ជំ​​​នាន់​ក្រោយ។

ជីវិតត្រូវតស៊ូ, ផលិតដោយ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏ ១៤នាទី ពណ៌ធម្មជាតិ ២០១១ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
រី គីម អាយុ​១៧​ឆ្នាំ ជាសិស្ស​ថ្នាក់​ទី​៧ រស់​នៅ​ក្នុង​ភូមិ​ប្រាសាទ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប។ ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​តាំង​ពីតូច នាង​ត្រូវ​រស់​នៅ​តែ​ម្នាក់ឯង​បន្ទាប់​ពី​បងស្រី​របស់​នាង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បន្ទាប់​មក​ក៏​បាត់​ដំណឹង​សូន្យ​។ ត្បិត​តែជា​ក្មេងស្រី​ខ្លួន​មួយ​ត្រូវ​ដោះ​ស្រាយបញ្ហា​​ជីវភាព​​ដោយ​ខ្លួន​ឯង ពុំ​មាន​អ្នក​ជួយ​ទំនុក​បម្រុង ក្រៅ​តែ​ពីការ​ជួយ​ជា​សម្ភារៈ​សិក្សា​ពី​អង្គការ​មួយ​ចំនួន តែ​យ៉ាង​ណា​នាង​​ក៏​មិន​បោះ​​បង់​ចោល​ការសិក្សា​ដែរ ​ដោយ​នាង​សង្ឃឹមថា​ នាង​នឹង​អាច​ក្លាយ​ជា​គ្រួពេទ្យ ឬ​បុគ្គលិក​អង្គការ​ទៅថ្ងៃ​អនាគត​។

ម៉ោង៦ចាប់ផ្តើមបើកក្មវិធីដែលមានការធ្វើបទបង្ហាញជា៤ភាសា ខ្មែរ អង់គ្លេស ជប៉ុន បារាំង និងការទស្សនាពិព័រណ៍ជាមួយអាហារសម្រន់ ។

ចូលរួមដោយសេរី !!!

avatar
  • November 22, 2014 · 5:00 pm
  • Bophana Center
  • Cine Saturday