ពិព័រណ៍

ទំនាក់ទំនងមិត្តភាពនៃសកម្មភាពមនុស្សធម៌

បើក ៖ ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ម៉ោង៥ល្ងាច

ពិព័រណ៍រូបថត និងកំណាព្យ ដោយអង្គការ AEC-Foyer Lataste
ពីថ្ងៃទី ១៨ ខែ វិច្ឆិកា ដល់ ទី ៣ ខែធ្នូ

AEC-Foyer Lataste គឺជាអង្គការក្រៅរដ្ឋាភិបាល បារាំង -ខ្មែរ ផ្នែកការពារ និងអប់រំកុមារ សូម​អញ្ជើញ​សាធារណជន​ទាំង​អស់​ក្រឡេក​មើល​ទៅ​​មួយ​ផ្នែក​ទៀត នៃ​សកម្មភាព​មនុស្ស​ធម៌​ក្នុង​រូប​ភាព​ជា​អន្តរ​វប្បធម៌។ ពិព័រណ៍រូបថត នៃ​ការ​ចុះ​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌ ជុំវិញ​ពិភព​លោក​អម​​ដោយ​​អត្ថ​បទ​កំណាព្យ។ នេះ​ជា​បទ​ពិសោធន៍​មួយ នៃ​ការ​មើល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​ការ​ងារ​មនុស្ស​ធម៌ តាម​រយៈ​រូប​ថត កំណាព្យ ភាពយន្ត និង​​ការ​ពិភាក្សា។ រូបថត និង​កំណាព្យ បង្ហាញ​ជូន​ជា បួន​ភាសា (ខ្មែរ អង់គ្លេស ជប៉ុន និង បារាំង)។

កម្ម​វិធីពិព័រណ៍​ នឹង​​​មាន​ការបញ្ចាំង​ភាពយន្ត​ខ្លី​ចំនួនពីរ អម​​ដោយ​សំណួ​រ-​ចម្លើយ​​ពិភាក្សា​ ជា​មួយ​​អង្គការ​​AEC-​Foyer Lataste។

ការ​បើក​សម្ពោធន៍​ពិព័រណ៍​​នេះ នឹង​​មាន​ផ្ដល់​ជូន​ផង​​ដែរ​​នូវ​​អាហារ​សម្រន់​​ ភេសជ្ជៈ និង​​តន្ត្រី​ Bossa Nova ដែល​​សម្ដែង​​ដោយ​ Suzanna Bragatto​ ។

ចូលទស្សនា ដោយសេរី!

avatar
  • November 22, 2014 · 5:00 pm
  • Bophana Center
  • Exhibitions