ភាពយន្តពិសេស

ភាពយន្ត របស់ លោក អាម៉ូស ជីតៃ

អាម៉ូស ជីតៃ គឺជាសមិទ្ធិករភាពយន្ត ជនជាតិអ៊ីស្រាអែល។ លោកត្រូវបាន
គេស្គាល់តាមរយៈស្នាដៃភាពយន្តឯកសារ និងភាពយន្តខ្នាតវែង និយាយពាក់
ព័ន្ធ នឹងជម្លោះនៅមជ្ឈឹមបូព៌ា និងជ្វីហ្វ-អារ៉ាប់។ ចន្លោះឆ្នាំ១៩៩៩-២០១១ភាព
យន្តចំនួន៧រឿងរបស់លោកបានចូល ក្នុងមហោស្រពភាពយន្ត ទីក្រុងកាន
ដើម្បីយកពានរង្វាន់ តាលប័ត្រមាស ក៏ដូចជានៅ មហោស្រពភាពយន្ត ទីក្រុង
វ៉ឺនីស ផងដែរដើម្បីយកពានរង្វាន់ តោមាស។

មជ្ឈមណ្ឌលបុប្ផាណាសូមធ្វើការបង្ហាញភាពយន្តចំនួន៦រឿង របស់លោក។
យើងសូមអរគុណលោក អាម៉ូស ជីតៃ ដែល អនុញ្ញាតឲ្យយើងចាក់បញ្ចាំង
ភាពយន្តទាំងនេះ។

តម្លៃសំបុត្រ ៖ ១$
គេហដ្ឋាន (១៩៨១) ៥០នាទី ភាសាដើម អក្សរអង់គ្លេស រត់ពីក្រោម
រឿងផ្ទះដែលត្រូវគេបោះបង់ចោលនៅឆ្នាំ១៩៤៨ ហើយត្រូ វរដ្ឋាភិបាលអ៊ីស្រាអែល យកទៅជួលឲ្យជនជាតិជ្វិហ្វ នៅ ប្រទេស អាល់សេរី ព្រមទាំងលក់ទៅឲ្យសាសាស្រ្ដាចារ្យសាកលវិទ្យាល័យម្នាក់ដែលបានធ្វើការជួសជុលផ្ទះនោះ។
ថ្ងៃច័ន្ទ ១៧ វិច្ឆិកា ៦:៣០ ល្ងាច

គេហដ្ឋាននៅទីក្រុងហ្សេរូសាឡឹម (១៩៩៨) ៩០នាទី ភាសាដើម អក្សរអង់គ្លេសពីក្រោម
ដប់ប្រាំបីឆ្នាំបន្ទាប់ ពីការថត រឿង«គេហដ្ឋាន» អាម៉ូសជីតៃក៏បានត្រឡប់ទៅថតកន្លែងនោះម្ដងទៀត។ លោកសង្កេតមើលពី ការផ្លាស់ប្ដូរនៃលំនៅដ្ឋានថ្មីៗនៅទីនោះ ។
ថ្ងៃអង្គារ ១៨ វិច្ឆិកា ៦:៣០ ល្ងាច

ជ្រលងភ្នំ Wadi ដប់ឆ្នាំក្រោយមក (១៩៨១) ៩៧នាទី ភាសាដើម អក្សរអង់គ្លេសពីក្រោម
ជាភាពយន្ដ និយាយពីជីវិតរបស់គ្រួសារចំនួនបី ដែលចាកចេញពីស្រុក ហើយ១០ឆ្នាំក្រោយមក បានត្រឡប់មកនៅកន្លែង ដើមវិញ គឺនៅជ្រលងភ្នំ Wadi ភាគខាងកើតទីក្រុងHaïfa ប្រទេសអ៊ី ស្រាអែល។
ថ្ងៃពុធ ១៩ វិច្ឆិកា ៦:៣០ ល្ងាច

ជ្រលងជ្រោះជ្រៅ WADI (២០០១) ៨៦នាទី ភាសាដើម អក្សរអង់គ្លេសពីក្រោម
នៅឆ្នាំ២០០១ លោកអាម៉ូស ជីតៃ ត្រឡប់ទៅថតជ្រលង ភ្នំ Wadi ម្ដងទៀត ២០ឆ្នាំក្រោយ ពីលោកបានទៅថតនៅទីនោះ លើក ដំបូង ។
ថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកា ៦:៣០ ល្ងាច

កំណត់ហេតុប្រចាំថ្ងៃនៅសមរភូមិ (១៩៨២) ៧៤នាទី ភាសាដើម អក្សរអង់គ្លេសពីក្រោម
និយាយពីអំពើហិង្សាទៅលើជនជាតិ ប៉ាឡេស្ទីន ដែលទាមទារសិទ្ធិស្របច្បាប់ របស់ពួកគេក្នុងនាមជាប្រជាពល រដ្ឋ ។

ថ្ងៃសុក្រ ២១ វិច្ឆិកា ៦:៣០ ល្ងាច
សង្វៀនឃាតកម្ម (១៩៩៦) ៨០នាទី ភាសាដើម អក្សរអង់គ្លេសពីក្រោម
បន្ទាប់ពីឃាតកម្មរបស់យីហ្សាក់ រ៉ាប៊ីន លោកអាម៉ូស ជីតៃ ធ្វើដំណើរទូទាំងប្រទេសដើម្បីស្វែងរកស្លាកស្នាមផ្សេងៗ។
ថ្ងៃសៅរ៍ ២២ វិច្ឆិកា ២:៣០ រសៀល
តម្លៃសំបុត្រ ៖ ១$

avatar
  • November 17, 2014 · 6:30 pm
  • Bophana Center
  • Other