វាគ្មិន​៖ លោក​ សុខ​ វិសាល

ប្រធាន​គ្រប់គ្រង​ និង​ផលិត​ករ​ នៅ​ផលិត​កម្ម​ ៣៩១ភាពយន្ត​ និង​ខ្មែរពួត​ដៃ

ថ្ងៃ​សៅរ៍សប្ដាហ៍​​នេះ មជ្ឈមណ្ឌល​បុប្ផាណា​មាន​ក្ដីសោមនស្ស​សូម​ស្វាគមន៍​លោក​វាគ្មិន សុខ វិសាល​ ចំពោះ​ការ​​ចូល​រួម​​​កម្ម​វិធី​ក្លិប​ភាពយន្ត​របស់​យើង​ ​ពិពណ៌នា​អំពី​ជីវិត​​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត និងមានបញ្ចាំង​ភាពយន្ត រឿង⁣ គ្រាប់ពេជ្រ ។

លោក​ វិសាល​ នឹង​ចែក​រំលែក​ពី​បទ​ពិសោធន៍​នៃ​ជីវិត​ជា​ប្រធាន​គ្រប់​គ្រង និង​ផលិតករ​​ របស់​ខ្មែរ​ពួត​ដៃ និង​សហ​ប្រធានគ្រប់​គ្រង​​របស់​ភាពយន្ត​ខ្នាត​វែងលើក​ដំបូង​​ “គ្រាប់ពេជ្រ ” របស់​គាត់​ ដែល​ផលិត​ដោយ​ផលិត​កម្ម​៣៩២​ភាពយន្ត​ សប្បាយ​ និង​ផលិត​កម្ម​​ភាពយន្ត​មេគង្គ​។​ ចាប់​តាំង​ពី​​ ការ​ចាក់​បញ្ចាំង​​រឿង​ “គ្រាប់ពេជ្រ ” លើក​ដំបូង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​កម្ពុជាឆ្នាំ​២០១៣​ និងការ​បញ្ចាំង​ជា​​​ផ្លូវ​ការ​លើក​ដំបូង​នា​ដើម​ខែ​មករា​​​ឆ្នាំ ​នេះ​ ភាពយន្ត​នេះ​ទទួល ​បានលទ្ធផលគាំទ្រ​យ៉ាង​វិជ្ជមាន​​​ និងការ​​ចូល​ចិត្ត​​យ៉ាង​ច្រើន​ពីសំណាក់​​ទស្សនិក​ជន​​ក្នុង​ស្រុក និង​អន្តរជាតិ​។

ការពិភាក្សាជាមួយវាគ្មិនជា ភាសាអង់គ្លេស។

avatar
  • November 15, 2014 · 2:00 pm
  • Bophana Center
  • Cine Club